• Nikom Leu Village, Sralab Commune, Tbong Khmum Distric, Tbong Khmum Province, Cambodia
  • +885 12 797 879
  • image description Eng
  1. home
  2. events
  3. list
Showing 1-4 of 19 results
image description

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ… ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) គ្រប់គ្រងអាជីវកម្មគ្រួសារ - - - - - - - - - - - - - - - - - - - - - - - ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អាជីវកម្មគ្រួសារ លើមុខវិជ្ជា "យុទ្ធសាស្រ្តអាជីវកម្មគ្រួសារ" ដែលបង្រៀនដោយឯកឧត្តមសាស្រ្តាចារ្យរង ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលមានរយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ នៅក្នុងមុខវិជ្ជានេះ មានការចុះទស្សនកិច្ចសិក្សាជាមួយអាជីវកម្មគ្រួសារនៅខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ដែលដឹកនាំដោយគ្រូបង្រៀនផ្ទាល់។ Master’s Degree Program in Family Business. Course: "Family Business Strategy". This course is taught by His Excellency Assoc. Prof. PIN Vannaro, Rector of University of Heng Samrin Tbongkhmum. It runs for a duration of three weeks, from June 7, 2025, to June 22, 2025. As part of the course, there will be a field study visit to family businesses in Kratie Province and Mondulkiri Province, led directly by the course instructor. - - - - - - - - - - - - - - - - - - - - - - - រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយ របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

image description

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ÷ នៅថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ដ្រាចារ្យរង ពិន វណ្ណារ៉ូ សាកលវិទ្យាធិការ បានដឹកនាំប្រជុំពិភាក្សា និងពិនិត្យកន្លែង ប្រារព្ធពិធី រុក្ខទិវា   ដែលមានការចូលរួមពីសំណាក់៖ - លោកលោកស្រីមកពី កាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាល និងសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ - មន្រ្តីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ - មន្រ្តីមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ និងលោកគ្រូអ្នកគ្រូ  នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

image description

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ… រង្វាន់អត្ថបទស្រាវជ្រាវឆ្នើម Award of Excellent Paper - - - - - - - - - - - - - - - - - - - - - - - សូមអបអរសាទរអត្ថបទស្រាវជ្រាវរបស់ ឯកឧត្តមសាស្រ្តាចារ្យរង ពិន វណ្ណារ៉ូ ស្តីពី សមាហរណកម្មកម្មវិធីអភិវឌ្ឍន៍ជំនាញក្នុងសាលាមធ្យមសិក្សាឆ្ពោះទៅរកការអប់រំសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា ដែលទទួលបានរង្វាន់អត្ថបទស្រាវជ្រាវឆ្នើម នៅក្នុងសន្និសីទអន្តរជាតិស្តីពី បរិស្ថាន និងអភិវឌ្ឍជនបទ នៅសាកលវិទ្យាល័យតូក្យូ ក្រុងតូក្យូ ប្រទេសជប៉ុន។ Award of Excellent Paper to H.E. Assoc. Prof. PIN Vannaro under the tile “Integration of Skill Development Programs in Secondary Schools towards Education for Sustainable Development in Cambodia”, Annual International Conference on Environments and Rural Development (ICERD), Tokyo University of Agriculture, Japan. - - - - - - - - - - - - - - - - - - - - - - - រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយ របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។

image description

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ… សិក្ខាសាលាស្តីពី ការសរសេរសំណើរស្រាវជ្រាវសម្រាប់មូលនិធិឧត្តមសិក្សា - - - - - - - - - - - - - - - - - - - - - - - នាថ្ងៃទី០៩-១១ ខែមេសា ឆ្នាំ២០២៥ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាស្តីពី ការសរសេរសំណើរស្រាវជ្រាវសម្រាប់មូលនិធិឧត្តមសិក្សា ក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹង និងជំនាញដល់ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងនិស្សិតគោលមួយចំនួនរបស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ទាក់ទងការងារ សរសេរសំណើរស្រាវជ្រាវសម្រាប់មូលនិធិ ឧត្តមសិក្សា ដែលបានផ្សព្វផ្សាយដោយក្រសួងអប់រំ យុវជន និងកីឡា លេខ ២៤ អយក. សជណ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥។ - - - - - - - - - - - - - - - - - - - - - - - រៀបចំដោយ៖ ក្រុមការងារផ្សព្វផ្សាយ របស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។